ព្រះត្រៃបិដក ភាគ ៥២

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រាត្រី​កន្លង​ហើយ​ ​បឋមយាម​កន្លង​ហើយ​ ​ពួក​អាគន្តុក​ភិក្ខុ​ ​អង្គុយ​យូរហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​សំណេះសំណាល​នឹង​ពួក​អាគន្តុក​ភិក្ខុ​។​ ​កាលដែល​ព្រះ​អានន្ទ​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ទ្រង់​នៅ​ស្ងៀម​។​ ​លុះ​រាត្រី​អស់​ទៅ​ ​មជ្ឈិមយាម​កន្លង​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះមានព្រះភាគ​ ​រួច​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​អស់​វារៈ​ជា​គំរប់​ពីរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រាត្រី​អស់​ទៅ​ ​មជ្ឈិមយាម​កន្លង​ហើយ​ ​ពួក​អាគន្តុក​ភិក្ខុ​ ​អង្គុយ​ចាំ​យូរហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​សំណេះសំណាល​ ​នឹង​ពួក​អាគន្តុក​ភិក្ខុ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្ងៀម​ ​អស់​វារៈ​ជា​គំរប់​ពីរ​។​ ​កាលដែល​រាត្រី​អស់​ទៅ​ ​បច្ឆិមយាម​កន្លងទៅ​ ​អរុណ​ក៏​រះ​ឡើង​ ​រាត្រី​ក៏​ប្រាកដ​ដូចជា​មានមុខ​ស្រស់​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះមានព្រះភាគ​ ​រួច​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​អស់​វារៈ​ជា​គំរប់​បី​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រាត្រី​អស់​ទៅ​ ​បច្ឆិមយាម​កន្លងទៅ​ ​អរុណ​ក៏​រះ​ហើយ​ ​រាត្រី​ក៏​ប្រាកដ​ដូចជា​មានមុខ​ស្រស់​ ​ពួក​អាគន្តុក​ភិក្ខុ​ ​អង្គុយ​ចាំ​យូរហើយ​ ​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636865075007937148
ទៅកាន់ទំព័រ៖