ព្រះត្រៃបិដក ភាគ ៥២

​ភិក្ខុ​តាំងស៊ប់​នូវ​កាយគតាសតិ​ ​ហើយ​បាន​សង្រួម​ ​ក្នុង​ទ្វារ​ទាំង​ ​៦​ ​ដែល​ជាហេតុ​នៃ​ផស្សៈ​ ​មានចិត្ត​តាំង​មាំ​ជានិច្ច​ ​គប្បី​ដឹង​ព្រះនិព្វាន​ចំពោះខ្លួន​។​ ​សូត្រ​ ​ទី៥​។​

 [​៧៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆៈ​ដ៏​មាន​អាយុ​ ​តែង​ហៅរក​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ពាក្យអសុរោះ​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆៈ​ដ៏​មាន​អាយុ​ ​ហៅរក​ពួក​ភិក្ខុ​ ​ដោយ​ពាក្យអសុរោះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​មួយ​រូប​មក​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​ហៅ​បិ​លិ​ន្ទវ​ច្ឆៈ​ភិក្ខុ​មក​ ​តាម​ពាក្យ​តថាគត​ថា​ ​នែ​អាវុសោ​វ​ច្ឆៈ​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​លោក​។​ ​ភិក្ខុ​នោះ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ចូល​ទៅ​រក​បិ​លិ​ន្ទវ​ច្ឆៈ​ភិក្ខុ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយប្រាប់​បិ​លិ​ន្ទវ​ច្ឆៈ​ដ៏​មាន​អាយុ​ដូច្នេះ​ថា​ ​នែ​អាវុសោ​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​លោក​។​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636865075822613744
ទៅកាន់ទំព័រ៖