ព្រះត្រៃបិដក ភាគ ៥២
មាយា (ការបិទបាំងទោសខ្លួន) និងមានះ (សេចក្តីប្រកាន់) មិនប្រព្រឹត្តទៅ ក្នុងបុគ្គលណា ឬក៏បុគ្គលណា អស់សេចក្តីលោភ មិនប្រកាន់ថា របស់អញ មិនមានសេចក្តីប្រាថ្នា បន្ទោបង់សេចក្តីក្រោធ មានចិត្តត្រជាក់ បុគ្គលនោះ ហៅថាព្រាហ្មណ៍ក៏បាន ថា សមណៈក៏បាន ថាភិក្ខុក៏បាន។ សូត្រ ទី៦។
[៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ នៅក្នុងបិប្ផលិគូហា អង្គុយដោយភ្នែនតែមួយ ចូលសមាធិ
(១) ណាមួយ អស់ ៧ ថ្ងៃ។ លុះកន្លង ៧ ថ្ងៃនោះហើយ ព្រះមហាកស្សបដ៏មានអាយុ ក៏ចេញអំពីសមាធិនោះ។ កាលដែលព្រះមហាកស្សបដ៏មានអាយុ ចេញអំពីសមាធិនោះហើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះចុះ។ សម័យនោះឯង ពួកទេវតាចំនួន ៥០០ អង្គ ដល់នូវការខ្វល់ខ្វាយ ដើម្បីប្រគេនបិណ្ឌបាតចំពោះព្រះមហាកស្សបដ៏មានអាយុ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ
(១) សំដៅយកអរហត្តផលសមាធិ។
ID: 636865076421858019
ទៅកាន់ទំព័រ៖