ព្រះត្រៃបិដក ភាគ ៥២
បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញាណ និងពុទ្ធភូមិណា ៗ ឥដ្ឋផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ។ បុញ្ញសម្បទានេះ ឲ្យសំរេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ។
ចប់ និធិកណ្ឌសូត្រ។
ខុទ្ទកបាឋ ករណីយមេត្តសូត្រ
[១០] កិច្ចណា (ដែលព្រះអរិយៈ) បានត្រាស់ដឹងនូវបទដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះ កុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍គួរធ្វើ (កុលបុត្រនោះ) ជាអ្នកអាចហ៊ានផង ត្រង់ដោយកាយ និងវាចារផង ត្រង់ល្អដោយចិត្តផង គេប្រដៅងាយផង មានសុភាពទន់ភ្លន់ផង មិនមានមានះដ៏ក្រៃលែងផង សន្តោសផង គេចិញ្ចឹមងាយផង មានកិច្ចធុរៈតិចផង ប្រព្រឹត្តស្រាលព្រម (មានបរិក្ខារតិច) ផង មានឥន្ទ្រិយស្រគត់ស្រគំផង មានប្រាជ្ញាចាស់ផង មិនឃ្នើសឃ្នងផង មិនជាប់ជំពាក់ក្នុងត្រកូលទាំងឡាយផង វិញ្ញូជនទាំងឡាយ គួរតិះដៀលជនទាំងឡាយដទៃ ដោយកម្មណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមក សូម្បីតិចតួច
ID: 636864791362763572
ទៅកាន់ទំព័រ៖