ព្រះត្រៃបិដក ភាគ ៥២
បិណ្ឌបាតនោះ មានសម្លច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា សត្វនេះជាអ្វីហ្ន៎ បានជាមានឥទ្ធានុភាព មានសភាពយ៉ាងនេះ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា ឱហ្ន៎ សក្កៈជាធំជាងពួកទេវតាទេតើ។ លុះព្រះមហាកស្សបដ៏មានអាយុ បានដឹងច្បាស់ដូច្នេះហើយ និយាយនឹងសក្កៈជាធំជាងទេវតាថា បពិត្រកោសិយៈ ព្រះអង្គបានធ្វើអំពើនេះហើយ ក្រោយទៅ ព្រះអង្គកុំធ្វើអំពើយ៉ាងនេះទៀតឡើយ។ បពិត្រព្រះកស្សបដ៏ចំរើន យើងខ្ញុំក៏មានសេចក្តីត្រូវការដោយបុណ្យដែរ យើងខ្ញុំគួរធ្វើបុណ្យបានដែរ។ លំដាប់នោះ សក្កៈជាធំជាងពួកទេវតា ថ្វាយបង្គំព្រះមហាកស្សបដ៏មានអាយុ រួចធ្វើប្រទក្សិណ ហើយហោះទៅឯអាកាស បន្លឺនូវឧទាន ក្នុងអាកាស ជាទីវាលអស់វារៈ ៣ ដងថា
ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានឧត្តម ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានឧត្តម។
[៨១] ព្រះមានព្រះភាគ ទ្រង់បានឮឧទានដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងបង់សោតធាតុរបស់មនុស្សធម្មតា ដែលសក្កៈ ជាធំជាងពួកទេវតា
ID: 636865076973399566
ទៅកាន់ទំព័រ៖