ព្រះត្រៃបិដក ភាគ ៥២

កំពុង​ហោះ​ទៅកាន់​វេហាស៍​ ​ហើយ​បន្លឺ​អស់​វារៈ​ ​៣​ ​ដង​ ​ក្នុង​អាកាស​ជាទី​វាល​ថា​
 ឱ​ហ្ន៎​ ​ទាន​ដែល​អាត្មាអញ​ ​បាន​ដំ​កល់​ទុក​ល្អ​ហើយ​ ​ក្នុង​ព្រះ​មហាកស្សប​ ​ហៅ​ពេញជា​ទាន​ដ៏​ឧត្តម​ ​ឱ​ហ្ន៎​ ​ទាន​ដែល​អាត្មាអញ​ ​បាន​ដំ​កល់​ទុក​ល្អ​ហើយ​ ​ក្នុង​ព្រះ​មហាកស្សប​ ​ហៅ​ពេញជា​ទាន​ដ៏​ឧត្តម​។​
 លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​ទេវតា​ទាំងឡាយ​ ​រមែង​ស្រឡាញ់​ភិក្ខុ​ ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ជាវ​ត្ត​ ​អ្នក​ចិញ្ចឹម​តែខ្លួន​ ​មិន​ចិញ្ចឹម​បុគ្គល​ដទៃ​ ​ជា​អ្នក​នឹងធឹង​ ​ស្ងប់​រម្ងាប់​ ​មានស្មារតី​គ្រប់​កាល​។​ ​សូត្រ​ ​ទី៧​។​ ​

 ​[​៨២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​នៃ​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ជា​ខាងក្រោយ​ភត្ត​ ​ហើយ​អង្គុយ​ចួប​ជុំគ្នា​ ​ក្នុង​រោង​ឈ្មោះ​ក​រេ​រិម​ណ្ឌល​(​១​)​ ​ក៏​កើត​អន្តរាកថា​(​២​)​ ​នេះ​ឡើង​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ ​កាល​ត្រាច់​ទៅ​បិណ្ឌបាត​
​(​១​)​ ​រោង​សម្រាប់​អង្គុយ​ ​ដែលគេ​ធ្វើ​ជិត​ដើម​ថ្ងាន់​។​ ​អដ្ឋកថា​។​ ​(​២​)​ ​ពាក្យ​ដែល​ចន្លោះ​ផុត​អំពី​កថាវត្ថុ​ ​១០​ ​ហៅថា​ ​អន្តរាកថា​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636865077509540231
ទៅកាន់ទំព័រ៖