ព្រះត្រៃបិដក ភាគ ៥២

​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ ​មាន​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ​ ​ណ្ហើយចុះ​ ​ពួក​យើង​ត្រូវជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង​ ​ពួក​យើង​នឹង​បានឃើញ​រូប​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ដោយ​ភ្នែក​ ​មួយដងមួយកាល​ផង​ ​ពួក​យើង​នឹង​បានឮ​សំឡេង​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ដោយ​ត្រចៀក​ ​មួយដងមួយកាល​ផង​ ​ពួក​យើង​នឹង​បាន​ធុំក្លិន​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ដោយ​ច្រមុះ​ ​មួយដងមួយកាល​ផង​ ​ពួក​យើង​នឹង​បាន​ទទួល​រស​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ដោយ​អណ្តាត​ ​មួយដងមួយកាល​ផង​ ​ពួក​យើង​នឹង​បាន​ប៉ះពាល់​ផ្សព្វ​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ដោយ​កាយ​មួយដងមួយកាល​ផង​ ​ពួក​យើង​នឹង​មាន​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ត្រាច់​ទៅ​បិណ្ឌបាត​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អន្តរាកថា​នេះ​ហើយ​ ​ដែល​ពួក​ខ្ញុំ​ព្រះអង្គ​ ​ធ្វើមិនទាន់​ចប់ស្រេច​នៅឡើយ​ ​ស្រាប់តែ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​មកដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ពោល​កថា​ ​មាន​សភាព​យ៉ាងនេះ​ ​មិន​សមគួរ​ដល់​អ្នក​ទាំងឡាយ​ ​ដែល​ជា​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​សទ្ធា​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កាលបើ​បាន​ប្រជុំ​គ្នា​ ​គួរ​ធ្វើអំពើ​ ​២​ ​យ៉ាង​ ​គឺ​ ​ធម្មី​កថា​ ​១​ ​អរិយ​តុណ្ហីភាព​ ​១​។​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636865078182998751
ទៅកាន់ទំព័រ៖