ព្រះត្រៃបិដក ភាគ ៥២
ព្រោះថា ភពណាមួយ ក្នុងទីទាំងពួង គ្រប់ទិសទាំងអស់ ភពទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានការប្រែប្រួលជាធម្មតា។ កាលបើបុគ្គលឃើញហេតុនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះហើយ រមែងលះបង់ភវតណ្ហា មិនត្រេកត្រអាលចំពោះវិភវតណ្ហាឡើយ។ ការប្រាស់ចាកតម្រេក និងការរលត់មិនសល់ ព្រោះអស់តណ្ហាទាំងឡាយ ដោយសព្វគ្រប់ ឈ្មោះថា និព្វាន ភពថ្មី ក៏មិនមានដល់ភិក្ខុនោះ អ្នករលត់ហើយ ព្រោះមិនមានឧបាទាន។ ភិក្ខុនោះ បានគ្របសង្កត់មារ ទាំងឈ្នះសង្រ្គាម ជាអ្នកនឹងធឹង កន្លងភពទាំងអស់បាន។ សូត្រ ទី១០។
ចប់ នន្ទវគ្គ ទី៣ ។
ឧទ្ទាននៃនន្ទវគ្គនោះគឺ
និយាយអំពីផលនៃកម្មចាស់ ១ ព្រះនន្ទ ១ ព្រះយសោជៈ ១ ព្រះសារីបុត្ត ១ ព្រះកោលិត (មោគ្គល្លាន) ១ ព្រះបិលិន្ទវច្ឆៈ ១ ព្រះកស្សប ១ ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត ១ សិល្បៈ ១ សត្វលោក ១ រួមទាំងអស់ត្រូវជា ១០។
ID: 636865086938739550
ទៅកាន់ទំព័រ៖