ព្រះត្រៃបិដក ភាគ ៥២

​លុះ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​បានឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ឱ​ហ្ន៎​ ​ព្រៃស្វាយ​នេះ​ ​គួរ​ជាទី​ជ្រះថ្លា​ ​គួរ​រីករាយ​ ​ឱ​ហ្ន៎​ ​ព្រៃស្វាយ​នេះ​ ​សមគួរ​ដល់​ការ​ព្យាយាម​របស់​កុលបុត្ត​អ្នក​ត្រូវការ​ដោយ​ព្យាយាម​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ដល់​អាត្មាអញ​ ​គួរ​អាត្មាអញ​មក​ឯ​ព្រៃស្វាយ​នេះ​ ​ដើម្បី​ប្រកប​ព្យាយាម​។​ ​លំដាប់នោះ​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ជន្តុ​គ្រាម​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ជន្តុ​គ្រាម​រួច​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​វិញ​ ​ហើយ​ចូល​ទៅ​ឯ​ឆ្នេរ​ស្ទឹង​កិ​មិ​កាឡា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ដើរទៅដើរមក​ ​សម្រាក​ស្មង​ ​ប្រប​ឆ្នេរ​ស្ទឹង​កិ​មិ​កាឡា​ ​បានឃើញ​ព្រៃស្វាយ​ ​គួរ​ជាទី​ជ្រះថ្លា​ ​គួរ​រីករាយ​ ​លុះ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ឱ​ហ្ន៎​ ​ព្រៃស្វាយ​នេះ​ ​គួរ​ជាទី​ជ្រះថ្លា​ ​គួរ​ជាទី​រីករាយ​ ​ឱ​ហ្ន៎​ ​ព្រៃស្វាយ​នេះ​ ​សមគួរ​ដល់​ការ​ព្យាយាម​ ​របស់​កុលបុត្ត​ ​អ្នក​ត្រូវការ​ដោយ​ព្យាយាម​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ដល់​អាត្មាអញ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636865087461689461
ទៅកាន់ទំព័រ៖