ព្រះត្រៃបិដក ភាគ ៥២

​អាត្មាអញ​ ​គួរ​មក​ព្រៃស្វាយ​នេះ​ ​ដើម្បី​ប្រកប​ព្យាយាម​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​គួរ​ខ្ញុំ​ព្រះអង្គ​ទៅ​ឯ​ព្រៃស្វាយ​ ​ដើម្បី​ប្រកប​ព្យាយាម​។​
 [​៨៦​]​ ​កាល​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​មេ​ឃិយៈ​ ​អ្នក​ចូរ​រង់ចាំ​សិន​ ​តថាគត​ ​នៅតែ​ម្នាក់ឯង​ទេ​ ​ចាំ​ភិក្ខុ​ឯទៀត​ណាមួយ​មក​សិន​។​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​នៅតែ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​មិន​មាន​កិច្ច​តិចតួច​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ឡើយ​ ​ទាំង​មិន​មានការ​សន្សំ​កិច្ច​ដែល​ទ្រង់​ធ្វើ​ស្រេចហើយ​ ​ឲ្យ​ចំរើន​ឡើង​ទៀត​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯខ្ញុំ​ព្រះអង្គ​នៅ​មាន​កិច្ច​ ​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ ​ទាំង​នៅ​មានការ​សន្សំ​កិច្ច​ ​ដែល​ខ្ញុំ​ព្រះអង្គ​ធ្វើ​ហើយ​ ​ឲ្យ​ចំរើន​ឡើង​ទៀត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​គួរ​ខ្ញុំ​ព្រះអង្គ​ ​ទៅ​ឯ​ព្រៃស្វាយ​នោះ​ ​ដើម្បី​ប្រកប​ព្យាយាម​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​ម្នាល​មេ​ឃិយៈ​ ​អ្នក​ចូរ​រង់ចាំ​បន្តិច​សិន​ ​តថាគត​នៅតែ​ម្នាក់ឯង​ទេ​ ​ចាំ​ភិក្ខុ​ឯទៀត​ណាមួយ​មក​សិន​។​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636865087732114929
ទៅកាន់ទំព័រ៖