ព្រះត្រៃបិដក ភាគ ៥២

​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​នៅតែ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​មិន​មាន​កិច្ច​តិចតួច​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ឡើយ​ ​ទាំង​មិន​មានការ​សន្សំ​កិច្ច​ ​ដែល​ទ្រង់​ធ្វើ​ស្រេចហើយ​ ​ឲ្យ​ចំរើន​ឡើង​ទៀត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯខ្ញុំ​ព្រះអង្គ​នៅ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ ​ទាំង​នៅ​មានការ​សន្សំ​កិច្ច​ ​ដែល​ខ្ញុំ​ព្រះអង្គ​ធ្វើ​ហើយ​ ​ឲ្យ​ច្រើនឡើង​ទៀត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​គួរ​ខ្ញុំ​ព្រះអង្គ​ទៅ​ឯ​ព្រៃស្វាយ​នោះ​ ​ដើម្បី​ប្រកប​ព្យាយាម​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មេ​ឃិយៈ​ ​តថាគត​គប្បី​និយាយ​នឹង​អ្នក​ ​កាល​និយាយ​ថា​ ​ព្យាយាម​ដូច្នេះ​ ​ដូចម្តេច​បាន​ ​ម្នាល​មេ​ឃិយៈ​ ​អ្នក​ចូរ​សំគាល់​នូវ​កាលដែល​គួរ​នឹង​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​
 [​៨៧​]​ ​លំដាប់នោះ​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​បាន​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅកាន់​ព្រៃស្វាយ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​លុកចូល​ទៅ​ក្នុង​ព្រៃស្វាយ​នោះ​ ​រួច​អង្គុយ​សម្រាក​នៅ​វេលា​ថ្ងៃ​ ​ប្រប​គល់ឈើ​មួយ​ដើម​។​ ​កាលដែល​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​នៅ​សម្រាក​ក្នុង​ព្រៃស្វាយ​នោះ​ ​អកុសល​វិតក្កៈ​ដ៏​លាមក​ ​៣​ ​យ៉ាងគឺ​ ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​ផុសផុល​ឡើ​ងរឿយៗ​។​ ​លំដាប់នោះ​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636865087949197345
ទៅកាន់ទំព័រ៖