ព្រះត្រៃបិដក ភាគ ៥២

​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ឱ​ហ្ន៎​ ​អស្ចារ្យ​ណាស់​ ​ឱ​ហ្ន៎​ ​ចំឡែក​ណាស់​ ​អម្បាល​អាត្មាអញ​ ​ជា​អ្នក​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​សទ្ធា​ ​នៅតែ​មាន​អកុសល​វិតក្កៈ​ដ៏​លាមក​ ​៣​ ​យ៉ាងនេះ​ ​គឺ​ ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​គ្រប​សង្កត់​បាន​។​ ​លំដាប់នោះ​ ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​ចេញ​ចាកទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​មេ​ឃិ​យៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​កំពុង​នៅក្នុង​ព្រៃស្វាយ​នោះ​ ​អកុសល​វិតក្កៈ​ដ៏​លាមក​ ​៣​ ​យ៉ាងគឺ​ ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​ផុសផុល​ឡើ​ងរឿយៗ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ឱ​ហ្ន៎​ ​អស្ចារ្យ​ណាស់​ ​ឱ​ហ្ន៎​ ​ចំឡែក​ណាស់​ ​អម្បាល​អាត្មាអញ​ ​ជា​អ្នក​ចេញ​ចាក​ផ្ទះ​ ​ទៅកាន់​ផ្នួស​ដោយ​សទ្ធា​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636865088140478286
ទៅកាន់ទំព័រ៖