ព្រះត្រៃបិដក ភាគ ៥២

​អ​សំស​គ្គ​កថា​ ​១​ ​វីរិយារម្ភ​កថា​ ​១​ ​សីលកថា​ ​១​ ​សមាធិ​កថា​ ​១​ ​បញ្ញា​កថា​ ​១​ ​វិមុត្តិ​កថា​ ​១​ ​វិមុត្តិ​ញ្ញាណ​ទស្សន​កថា​ ​១​ ​ដែល​ជា​កថា​ផូរផង់​ ​ជាទី​សប្បាយ​ ​ទូលាយ​ចិត្ត​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​តែ​ម្យ៉ាង​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រលត់​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ចំពោះ​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​។​ ​ម្នាល​មេ​ឃិយៈ​ ​នេះ​ជា​ធម៌​ទី​ ​៣​ ​ប្រព្រឹត្តទៅ​ដើម្បី​ធ្វើ​ចេ​តោ​វិមុត្តិ​ ​ដែល​មិនទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​បាន​។​ ​ម្នាល​មេ​ឃិយៈ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះ​អកុសលធម៌​ទាំងឡាយ​ ​ដើម្បី​ញ៉ាំង​កុសលធម៌​ទាំងឡាយ​ ​ឲ្យ​កើតឡើង​ ​ជា​អ្នកមាន​កំឡាំង​ ​មាន​សេចក្តី​ប្រឹងប្រែង​មាំមួន​ ​មិន​ដាក់ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​មេ​ឃិយៈ​ ​នេះ​ជា​ធម៌​ទី​ ​៤​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើ​ចេ​តោ​វិមុត្តិ​ ​ដែល​មិនទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​បាន​។​ ​ម្នាល​មេ​ឃិយៈ​ ​មួយទៀត​ ​ភិក្ខុ​មាន​បញ្ញា​ ​ប្រកបដោយ​បញ្ញា​ ​ជា​គ្រឿង​ដឹងការ​កើតឡើង​ ​និង​សូន្យ​ទៅ​ ​ជា​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ​កិលេស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ​។​ ​ម្នាល​មេ​ឃិយៈ​ ​នេះ​ជា​ធម៌​ទី​ ​៥​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើ​ចេ​តោ​វិមុត្តិ​ ​ដែល​មិនទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​បាន​។​ ​ម្នាល​មេ​ឃិយៈ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើ​ចេ​តោ​វិមុត្តិ​ ​ដែល​មិនទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​បាន​។​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636865088622825875
ទៅកាន់ទំព័រ៖