ព្រះត្រៃបិដក ភាគ ៥២
បុគ្គលគួរចំរើនមេត្តាចិត្ត មិនមានប្រមាណ ជាធម៌មិនចង្អៀត មិនមានពៀរ មិនមានសត្រូវ ទៅក្នុងលោកទាំងអស់ គឺក្នុងទីខាងលើផង ខាងក្រោមផង ខាងទទឹង គឺត្រង់កណ្តាលផង។ (បុគ្គលអ្នកចំរើនមេត្តាចិត្តនោះ) ទោះឈរក្តី ដើរក្តី អង្គុយក្តី ដេកក្តី ជាអ្នកមានសេចក្តីងោកងក់ទៅប្រាសហើយ គឺជាអ្នកមិនដេកលក់ អស់កាលត្រឹមណា គួរដំកល់នូវសតិនោះ អស់កាលត្រឹមនោះ បណ្ឌិតទាំងឡាយ ពោលនូវកិរិយានុ៎ះ ថាជាព្រហ្មវិហារ ក្នុងសាសនានេះ។ (បុគ្គលដែលមានមេត្តាព្រហ្មវិហារ) មិនងប់នឹងទិដ្ឋិ ជាអ្នកមានសីល ប្រកបដោយទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ (តទៅទៀត) បន្ទោបង់នូវសេចក្តីជាប់ជំពាក់ ក្នុងកាមទាំងឡាយហើយរមែងមិនមកកាន់គព្ភសេយ្យាទៀតឡើយ។
ចប់ មេត្តសូត្រ។
ចប់ ខុទ្ទកបាឋ។
ID: 636864791808999095
ទៅកាន់ទំព័រ៖