ព្រះត្រៃបិដក ភាគ ៥២

​មាន​សំឡាញ់​ល្អ​ ​បែរ​ទៅ​រក​មិត្ត​ល្អ​ ​ព្រោះ​ភិក្ខុ​នោះ​ ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​អកុសលធម៌​ទាំងឡាយ​ ​ដើម្បី​ញ៉ាំង​កុសលធម៌​ទាំងឡាយ​ឲ្យ​កើតឡើង​ ​មាន​កំឡាំង​ ​មាន​សេចក្តី​ប្រឹងប្រែង​មាំមួន​ ​មិន​ដាក់ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​មេ​ឃិយៈ​ ​គុណជាត​នុ៎ះ​ ​រមែង​មាន​ប្រាកដ​ដល់​ភិក្ខុ​ ​ដែល​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​បែរ​ទៅ​រក​មិត្ត​ល្អ​ ​ព្រោះ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកបដោយ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​ ​នូវ​ការ​កើតឡើង​ ​និង​សូន្យ​ទៅ​ ​ជា​ប្រាជ្ញា​ដ៏​ប្រសើរ​ ​អាច​ទំ​លុះ​ទំ​លាយ​កិលេស​ ​ប្រព្រឹត្តទៅ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ​។​
 [​៨៩​]​ ​ម្នាល​មេ​ឃិយៈ​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​តាំងនៅ​ក្នុង​ធម៌​ ​៥​ ​យ៉ាងនេះ​ហើយ​ត្រូវ​ចំរើន​ធម៌​ ​៤​ ​យ៉ាង​តទៅទៀត​ ​គឺ​ចំរើន​អសុភ​ ​ដើម្បី​លះ​រាគៈ​ ​១​ ​ចំរើន​មេត្តា​ ​ដើម្បី​លះ​ព្យាបាទ​ ​១​ ​ចំរើន​អា​នា​បាន​ស្ស​តិ​ ​ដើម្បី​ផ្តាច់​បង់​វិតក្កៈ​ ​១​ ​ចំរើន​អនិច្ចសញ្ញា​ ​ដើម្បី​ដក​អស្មិមានះ​ ​១​។​ ​ម្នាល​មេ​ឃិយៈ​ ​ព្រោះថា​ ​កាល​ភិក្ខុ​មាន​សេចក្តី​សំគាល់​ថា​ ​មិន​ទៀង​ហើយ​ ​សេចក្តី​សំគាល់​ថា​មិនមែន​ខ្លួន​ ​រមែង​តាំងនៅ​ ​(​ក្នុងចិត្ត​)​ ​ភិក្ខុ​ដែល​មាន​សេចក្តី​សំគាល់​ថា​ ​មិនមែន​ខ្លួន​ ​រមែង​ដល់​នូវ​ការ​ដក​អស្មិមានះ​ ​ឈ្មោះថា​ ​ដល់​និព្វាន​ក្នុង​បច្ចុប្បន្ន​។​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636865089071101515
ទៅកាន់ទំព័រ៖