ព្រះត្រៃបិដក ភាគ ៥២

​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ទត​ឃើញ​ពួក​ភិក្ខុ​ច្រើន​រូប​នោះ​ ​នៅក្នុង​តូប​ដែលគេ​ធ្វើ​ក្នុង​ព្រៃ​ ​ក្នុង​ទី​ជិត​ព្រះអង្គ​ ​មានចិត្ត​អណ្តែត​អណ្តូង​ ​ជា​អ្នកលើ​ក​កំពស់​ ​មានចិត្ត​ឃ្លេងឃ្លោង​ ​មាន​មាត់រឹង​ ​មានសំដី​ផ្តេសផ្តាស​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​មិនបាន​តាំងចិត្ត​មាំមួន​ ​មានចិត្ត​ភ្ញាក់ផ្អើល​ ​មាន​ឥន្ទ្រិយ​ដ៏​ប្រាកដ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​បុគ្គល​មានវិញ្ញាណ​កាយ​ទាំង​ ​៦​ ​មិន​រក្សា​ផង​ ​ជា​មិច្ឆាទិដ្ឋិ​ផង​ ​ដែល​ថីនមិទ្ធៈ​ ​គ្រប​សង្កត់​ផង​ ​រមែង​ដល់​នូវ​អំណាច​នៃ​មារ​។​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ជា​អ្នកមាន​ចិត្ត​រក្សា​ហើយ​ ​មាន​សេចក្តី​ត្រិះរិះ​ត្រូវ​ ​ជា​អារម្មណ៍​ ​មាន​សម្មាទិដ្ឋិ​ប្រព្រឹត្តទៅ​ ​ក្នុង​ខាងមុខ​ ​ដឹងការ​កើតឡើង​ ​និង​សូន្យ​ទៅ​បាន​ ​គ្រប​សង្កត់​នូវ​ថី​នៈ​មិទ្ធៈ​ហើយ​ ​គប្បី​លះបង់​គតិ​អាក្រក់​ទាំងពួង​។​ ​សូត្រ​ ​ទី២​។​

 ​[​៩១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​កោសល​ជនបទ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​រូប​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គេច​ចេញ​អំពី​ផ្លូវ​ ​ហើយ​ចូល​ទៅ​រក​ម្លប់ឈើ​មួយ​ដើម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លំដាប់នោះ​ ​នាយ​គោបាល​ម្នាក់​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636865089615962679
ទៅកាន់ទំព័រ៖