ព្រះត្រៃបិដក ភាគ ៥២

​លំដាប់នោះ​ ​យក្ខ​ម្នាក់​នោះ​ ​មិន​អើពើ​នឹង​យក្ខ​នោះ​ឡើយ​ ​ហើយ​ប្រហារ​ចំ​ព្រះ​សិរ្សៈ​ព្រះ​សារីបុត្តត្ថេរ​ដ៏​មាន​អាយុ​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​យក្ខ​នោះ​ ​អាច​ពន្លិច​ដំរី​មាន​កំពស់​ ​៧​ ​ហត្ថ​ ​ឬ​ ​៨​ ​ហត្ថ​ ​(​ឲ្យ​ស្រុត​ទៅ​ក្នុង​ផែនដី​)​ ​ក៏បាន​ ​អាច​ធ្វើ​កំពូលភ្នំ​ធំ​ ​ឲ្យ​បែក​ខ្ទេចខ្ទី​ក៏បាន​ ​ដោយ​ការប្រហារ​នោះ​។​ ​លំដាប់នោះ​ ​ស្រាប់តែ​យក្ខ​នោះ​ពោល​ថា​ ​ខ្ញុំ​ក្តៅ​ណាស់​ ​ដូច្នេះ​ ​ហើយ​ធ្លាក់​ទៅកាន់​មហានរក​ ​ត្រង់​ទីនោះ​ឯង​។​
 [​៩៥​]​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បានឃើញ​យក្ខ​នោះ​ ​កំពុង​ប្រហារ​ចំ​ព្រះ​សិរ្សៈ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដោយ​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ល្មម​អត់ធន់​បាន​ដែរ​ឬ​ ​ល្មម​ប្រព្រឹត្តទៅ​បាន​ដែរ​ឬ​ ​មិន​មាន​សេចក្តី​ទុក្ខ​តិចតួច​ទេ​ឬ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ខ្ញុំ​ល្មម​អត់ធន់​បាន​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ខ្ញុំ​ល្មម​ប្រព្រឹត្តទៅ​បាន​ ​តែថា​មាន​សេចក្តី​ទុក្ខ​បន្តិច​ត្រង់​ក្បាល​របស់ខ្ញុំ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​អស្ចារ្យ​ណាស់​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចំឡែក​ណាស់​ ​ព្រោះថា​ ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ក្នុង​ទីនេះ​ ​មាន​យក្ខ​មួយ​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636865090878554895
ទៅកាន់ទំព័រ៖