ព្រះត្រៃបិដក ភាគ ៥២

ប្រហារ​ចំ​ព្រះ​សិរ្សៈ​នៃ​លោក​ ​(​ការប្រហារ​នោះ​)​ ​ពេញជា​ការប្រហារ​ខ្លាំង​ ​ឯ​យក្ខ​នោះ​ ​អាច​ពន្លិច​ដំរី​មាន​កំពស់​ ​៧​ ​ហត្ថ​ ​ឬ​ ​៨​ ​ហត្ថ​ ​(​ឲ្យ​ស្រុត​ទៅ​ក្នុង​ផែនដី​បាន​)​ ​អាច​ធ្វើ​កំពូលភ្នំ​ធំ​ឲ្យ​បែក​ខ្ទេចខ្ទី​បាន​ ​ដោយ​ការប្រហារ​នោះ​។​ ​ហេតុអ្វី​ក៏​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ខ្ញុំ​ល្មម​អត់ធន់​បាន​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ខ្ញុំ​ល្មម​ប្រព្រឹត្តទៅ​បាន​ ​តែថា​ ​មាន​សេចក្តី​ទុក្ខ​បន្តិច​ ​ត្រង់​ក្បាល​របស់ខ្ញុំ​។​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​អស្ចារ្យ​ណាស់​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ចំឡែក​ណាស់​ ​ព្រោះថា​ ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​មើល​យក្ស​ឃើញ​បាន​ ​ចំណែកខាង​យើង​ ​មិនឃើញ​សូម្បី​បិសាច​ ​ដែល​អាស្រ័យ​នឹងអាច​ម៍​ដី​(​១​)​ ​សោះ​ឡើយ​។​
 [​៩៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​សណ្តាប់​ពាក្យ​ចរចា​ ​មាន​សភាព​យ៉ាងនេះ​ ​របស់​ព្រះ​មហា​នា​គ​ត្ថេ​រទាំង​ពីរ​អង្គ​នោះ​ ​ដោយ​ទិព្វសោត​ធាតុ​ដ៏​បរិសុទ្ធ​ ​កន្លង​សោត​ធាតុ​ ​របស់​មនុស្ស​ធម្មតា​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
 ចិត្ត​របស់​បុគ្គល​ណា​ ​មាន​ឧបមា​ដោយ​ថ្មតាន់​ ​នៅនឹង​ ​មិន​ញាប់ញ័រ​ ​
​(​១​)​ ​សំដៅយក​ប្រេត​តូច​ៗ​ ​ដែល​ត្រាច់​រង្គាត់​ក្នុង​ទី​ទាំងឡាយ​ ​មាន​គំនរ​សម្រាម​ជាដើម​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636865091313919796
ទៅកាន់ទំព័រ៖