ព្រះត្រៃបិដក ភាគ ៥២

​ប្រាសចាក​តម្រេក​ ​ក្នុង​ហេតុ​គួរ​រីករាយ​ទាំងឡាយ​ ​មិន​ក្រោធ​ក្នុង​វត្ថុ​គួរ​ក្រោធ​ ​ចិត្ត​ដែល​បុគ្គល​ណា​ ​បាន​ចំរើន​យ៉ាងនេះ​ហើយ​ ​សេចក្តី​ទុក្ខ​នឹង​មាន​មក​ ​ដល់​បុគ្គល​នោះ​ ​អំពី​ណា​បាន​។​ ​សូត្រ​ ​ទី៤​។​

 [​៩៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ស្តេច​ ​អមាត្យ​ធំ​របស់​ស្តេច​ ​តិរ្ថិយ​ ​និង​ពួក​សាវ័ក​របស់​តិរ្ថិយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ច្រឡូកច្រឡំ​ជា​ទុក្ខ​ ​មិន​សប្បាយ​ឡើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​សេចក្តី​ត្រិះ​តិះ​ថា​ ​ឥឡូវនេះ​ ​តថាគត​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ស្តេច​ ​អមាត្យ​ធំ​របស់​ស្តេច​ ​តិរ្ថិយ​ ​និង​ពួក​សាវ័ក​របស់​តិរ្ថិយ​ ​តថាគត​នៅ​ច្រឡូកច្រឡំ​ជា​ទុក្ខ​ ​មិន​សប្បាយ​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​ ​គេច​ចេញ​អំពី​ពួក​ ​ហើយ​នៅតែ​ម្នាក់ឯង​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​កោ​សម្ពី​។​លុះ​ព្រះមានព្រះភាគ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​កោ​សម្ពី​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​កាល​ខាងក្រោយ​ភត្ត​ ​ហើយ​ទុកដាក់​សា​នាសនៈ​ដោយ​ព្រះអង្គ​ឯង​ ​ហើយ​ប្រដាប់​បាត្រ​ ​ចីវរ​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636865091594315834
ទៅកាន់ទំព័រ៖