ព្រះត្រៃបិដក ភាគ ៥២
មិនបានលាឧបដ្ឋាក មិនបានប្រាប់ភិក្ខុសង្ឃ តែមួយអង្គឯង ឥតមានភិក្ខុជាគំរប់ពីរ ទ្រង់យាងទៅកាន់ចារិក នៃបាលិលេយ្យកប្រទេស កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ បានដល់បាលិលេយ្យកប្រទេស។
[៩៨] បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃ ឈ្មោះរក្ខិតៈ ជិតបាលិលេយ្យកប្រទេស។ មានដំរីប្រសើរមួយ នៅច្រឡូកច្រឡំដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅ ដែលពួកដំរីទាំងនោះ ច្រឹបចុងហើយផង ពួកដំរីទាំងនោះ ស៊ីនូវមែកឈើបាក់ ដែលដំរីដ៏ប្រសើរនោះបំបាក់ចុះហើយផង ឯដំរីដ៏ប្រសើរ ក៏ផឹកទឹកទាំងឡាយដ៏ល្អក់ផង កាលបើដំរីដ៏ប្រសើរដើរចុះឡើងកំពង់ទឹក ពួកមេដំរីក៏ដើរត្រដុសកាយផង ដំរីដ៏ប្រសើរនៅច្រឡូកច្រឡំ ជាទុក្ខ មិនសប្បាយឡើយ។ លំដាប់នោះ ដំរីដ៏ប្រសើរនោះ មានសេចក្តីត្រិះរិះថា ឥឡូវនេះ អញនៅច្រឡូកច្រឡំ ដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅ ដែលដំរីទាំងនោះ ច្រឹបចុងហើយផង
ID: 636865091838699812
ទៅកាន់ទំព័រ៖