ព្រះត្រៃបិដក ភាគ ៥២
ចិត្តរបស់ហត្ថិនាគ មានភ្លុកងទន្ទាំនុ៎ះ ស្មើនឹងចិត្តរបស់ពុទ្ធនាគដែរ ព្រោះហត្ថិនាគតែម្នាក់ឯង ត្រេកអរក្នុងព្រៃដែរ។ សូត្រ ទី៥។
[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ និងតេចីវរិកធុតង្គ ជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រាព្ធព្យាយាម ជាអ្នកពោលពាក្យជាគ្រឿងកំចាត់បង់កិលេស ប្រកបរឿយៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ និងតេចីវរិកធុតង្គ ជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រារព្ធព្យាយាម ជាអ្នកពោលពាក្យជាគ្រឿងកំចាត់បង់កិលេស ប្រកបរឿយ ៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ID: 636865092543160105
ទៅកាន់ទំព័រ៖