ព្រះត្រៃបិដក ភាគ ៥២
សេចក្តីសោកទាំងឡាយ រមែងមិនកើតមានដល់បុគ្គលមានអធិចិត្ត មិនប្រមាទ ជាអ្នកដឹង ជាអ្នកសិក្សា ក្នុងផ្លូវនៃការដឹងទាំងឡាយ គឺអរហត្តផលញ្ញាណ មានចិត្តមិនញាប់ញ័រ ជាអ្នកនឹងធឹង ជាអ្នកស្ងប់ មានស្មារតីគ្រប់កាល។ សូត្រ ទី៧។
[១០២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ទ្រង់បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី។ សូម្បីភិក្ខុសង្ឃ ក៏មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតីដែរ។ ឯពួកបរិព្វាជក ជាអន្យតិរ្ថិយ មិនមានគេធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតីឡើយ។
[១០៣] គ្រានោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ អត់ធន់មិនបាននូវសក្ការៈ របស់ព្រះមានព្រះភាគ និងភិក្ខុសង្ឃ ចូលទៅរកនាង
ID: 636865093077120646
ទៅកាន់ទំព័រ៖