ព្រះត្រៃបិដក ភាគ ៥២
ប្រាសចាកភាពជាសមណៈ ពួកសមណៈនេះ ប្រាសចាកភាពជាអ្នកប្រសើរហើយ។ មិនគួរបើបុរសនឹងធ្វើកិច្ចររបស់បុរស (មេថុនកិច្ច) ហើយមកធ្វើស្រីឲ្យដាច់ចាកជីវិតសោះ។
[១០៤] សម័យនោះឯង ពួកមនុស្សក្នុងក្រុងសាវត្ថី បានឃើញពួកភិក្ខុ ហើយនាំគ្នាជេរ ប្រទេចផ្តាសា បៀតបៀនដោយសំដីទ្រគោះ ជារបស់អសប្បុរសថា ពួកសមណៈ ជាសក្យបុត្តិយ៍នេះ ជាអ្នកមិនអៀនខ្មាស ទ្រុស្តសីល មានធម៌លាមក ជាអ្នកនិយាយពាក្យកុហក ប្រព្រឹត្តធម៌មិនប្រសើរ មិនគួរបើសមណៈទាំងនោះ មកប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តដ៏ប្រសើរ ពោលពាក្យពិត មានសីល មានកល្យាណធម៌សោះ ភាពជាសមណៈ គឺជាអ្នករម្ងាប់បាប មិនមានដល់សមណៈទាំងនេះឡើយ ភាពជាអ្នកប្រសើរ គឺជាអ្នកបន្សាត់បាប មិនមានដល់សមណៈទាំងនេះឡើយ ភាពជាសមណៈ របស់សមណៈនេះ សាបសូន្យហើយ ភាពជាអ្នកប្រសើររបស់សមណៈទាំងនេះសាបសូន្យហើយ ភាពជាសមណៈ នឹងមានដល់សមណៈទាំងនេះ អំពីហេតុដូចម្តេច ភាពជាអ្នកប្រសើរនឹងមានដល់ពួកសមណៈនេះ អំពីហេតុដូចម្តេច សមណៈទាំងនេះ ប្រាសចាកភាពជាសមណៈហើយ សមណៈទាំងនេះ ប្រាសចាកភាពជាអ្នកប្រសើរហើយ។ មិនគួរបើបុរស នឹងធ្វើកិច្ចរបស់បុរស (មេថុនកិច្ច) ហើយមកធ្វើស្រីឲ្យដាច់ចាកជីវិតសោះ។
ID: 636865093675724884
ទៅកាន់ទំព័រ៖