ព្រះត្រៃបិដក ភាគ ៥២

 ​[​១០៥​]​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​បាន​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​សាវត្ថី​ ​ហើយ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​កាល​ខាងក្រោយ​ភត្ត​ ​រួច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​បានឃើញ​ពួក​ភិក្ខុ​ហើយ​ ​(​នាំគ្នា​)​ ​ជេរប្រទេច​ផ្តាសា​ ​បៀតបៀន​ដោយ​សំដី​ទ្រគោះ​ ​ជា​របស់​អសប្បុរស​ថា​ ​ពួក​សមណៈ​ជា​សក្យបុត្តិយ៍​នេះ​ ​ជា​បុគ្គល​មិន​អៀនខ្មាស​ ​ទ្រុស្តសីល​ ​មានធម៌​លាមក​ ​ពោល​ពាក្យ​កុហក​ ​ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ​ ​ពួក​សមណៈ​ទាំងនេះ​ ​មិន​គួរបើ​មក​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ប្រព្រឹត្ត​ធម៌​ប្រសើរ​ពោល​ពាក្យពិត​ ​មាន​សីល​ ​មាន​កល្យាណធម៌​សោះ​ ​ភាពជា​សមណៈ​ ​គឺជា​អ្នក​រម្ងាប់​បាប​មិន​មានដល់​សមណៈ​ទាំងនេះ​ ​ភាពជា​អ្នក​ប្រសើរ​ ​គឺជា​អ្នក​បន្សាត់​បាប​ ​មិន​មានដល់​សមណៈ​ទាំងនេះ​ ​ភាពជា​សមណៈ​ ​របស់​សមណៈ​ទាំងនេះ​ ​សាបសូន្យ​ហើយ​ ​ភាពជា​អ្នក​ប្រសើរ​របស់​សមណៈ​ទាំងនេះ​ ​សាបសូន្យ​ហើយ​ ​ភាពជា​សមណៈ​ ​នឹង​មានដល់​សមណៈ​ទាំងនេះ​ ​អំពី​ហេតុ​ដូចម្តេច​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636865093869735981
ទៅកាន់ទំព័រ៖