ព្រះត្រៃបិដក ភាគ ៥២

​បើ​អ្នកណា​ ​មិន​ចង​សេចក្តី​ក្រោធ​បែប​នោះ​ទុក​ ​(​ដូច្នេះ​)​ ​ពៀរ​របស់​អ្នកនោះ​ ​ទើប​រម្ងាប់​បាន​។​ ​ពិតមែន​ ​តាំងពីកាលណាមក​ ​ក្នុង​លោក​នេះ​ ​ពៀរ​ទាំងឡាយ​ ​មិន​រម្ងាប់​ដោយ​ពៀរ​ឡើយ​ ​ពៀរ​ទាំងឡាយ​ ​តែង​រម្ងាប់​ដោយ​មិន​មាន​ពៀរ​ ​នេះ​ជា​បវេណី​ធម៌​។​ ​ជន​ទាំងឡាយ​ដទៃ​ ​(​ក្រៅអំពី​បណ្ឌិត​)​ ​តែង​មិនដឹង​ខ្លួន​ថា​ ​យើង​ទាំងឡាយ​ ​នឹង​វិនាស​ក្នុង​កណ្តាល​នៃ​ពួក​នេះ​ ​ដូច្នេះ​ឡើយ​ ​ចំណែក​ជន​ទាំងឡាយ​ណា​ ​ក្នុង​ពួក​នេះ​ ​ដឹងខ្លួន​ថា​ ​យើង​ទាំងឡាយ​ ​នឹង​វិនាស​ក្នុង​កណ្តាល​នៃ​ពួក​នេះ​ ​ដូច្នេះ​ ​ការ​ឈ្លោះប្រកែក​ទាំងឡាយ​ ​រមែង​រម្ងាប់​អំពី​ជន​ទាំងឡាយ​នោះ​។​ ​
 បុគ្គល​ដែល​យល់ឃើញ​នូវ​អារម្មណ៍​ថា​ល្អ​ ​មិន​សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​មិនដឹង​ប្រមាណ​ក្នុង​ភោជន​ ​ខ្ជិលច្រអូស​ ​មាន​ព្យាយាម​ធូរ​ថយ​ ​កិលេស​មារ​ ​រមែង​គ្រប​សង្កត់​បុគ្គល​នោះ​ឯង​ ​ដូច​ខ្យល់​ដែល​គ្រប​សង្កត់​ដើមឈើ​ទុព្វល​ដូច្នោះ​។​ ​ឯ​បុគ្គល​ដែល​យល់ឃើញ​នូវ​អារម្មណ៍​ថា​មិនល្អ​ ​សង្រួម​ប្រពៃ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​ដឹង​ប្រមាណ​ក្នុង​ភោជន​ ​មាន​សទ្ធា​ ​ប្រារព្ធ​ព្យាយាម​ ​កិលេស​មារ​តែង​គ្រប​សង្កត់​បុគ្គល​នោះ​មិនបាន​ ​ដូច​ខ្យល់​គ្រប​សង្កត់​ភ្នំ​ថ្មតាន់​មិនបាន​ដូច្នោះ​។​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636864793673585743
ទៅកាន់ទំព័រ៖