ព្រះត្រៃបិដក ភាគ ៥២

​ភាពជា​អ្នក​ប្រសើរ​ ​នឹង​មានដល់​សមណៈ​ទាំងនេះ​ ​អំពី​ហេតុ​ដូចម្តេច​ ​សមណៈ​ទាំងនេះ​ ​ប្រាសចាក​ភាពជា​សមណៈ​ហើយ​ ​សមណៈ​ទាំងនេះ​ ​ប្រាសចាក​ភាពជា​អ្នក​ប្រសើរ​ហើយ​។​ ​មិន​គួរបើ​បុរស​នឹង​ធ្វើ​កិច្ច​របស់​បុរស​ ​(​មេថុន​កិច្ច​)​ ​ហើយ​មក​ធ្វើស្រី​ឲ្យ​ដាច់​ចាក​ជីវិត​សោះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំឡេង​ ​(​ពោលទោស​)​ ​នុ៎ះ​ ​នឹង​មិន​ឋិតនៅ​យូរ​ឡើយ​ ​ឋិតនៅ​បានតែ​ត្រឹម​ ​៧​ ​ថ្ងៃ​ប៉ុណ្ណោះ​ ​លុះ​កន្លង​ហួស​ ​៧​ ​ថ្ងៃហើយ​ ​គង់​នឹង​បាត់​ទៅវិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ពួក​មនុស្ស​ណា​ ​បានឃើញ​ពួក​ភិក្ខុ​ហើយ​ ​ជេរ​ ​ប្រទេចផ្តាសា​ ​បៀតបៀន​ដោយ​សំដី​ទ្រគោះ​ ​ជា​របស់​អសប្បុរស​ ​អ្នក​ទាំងឡាយ​ ​ចូរ​រំលឹក​ពួក​មនុស្ស​ទាំងនោះ​ ​ដោយ​គាថា​នេះ​ថា​
​អ្នក​និយាយ​កុហក​ ​ឬ​អ្នកណា​ធ្វើ​ហើយ​ ​និយាយ​ថា​ ​ខ្ញុំ​មិន​ធ្វើ​ទេ​ ​រមែង​ចូល​ទៅកាន់​នរក​ ​បុគ្គល​ទាំងពីរ​នោះ​ ​ជា​អ្នក​កើតអំពី​មនុស្ស​មានកម្ម​ដ៏​ថោកទាប​ ​លះលោក​នេះ​ទៅ​ហើយ​ ​ជា​អ្នក​ស្មើគ្នា​ ​ក្នុង​លោកខាងមុខ​។​

 [​១០៦​]​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​រៀន​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​ពួក​មនុស្ស​ណា​ ​ដែល​បានឃើញ​ពួក​ភិក្ខុ​ ​ហើយ​ជេរប្រទេច​ផ្តាសា​ ​បៀតបៀន​ ​ដោយ​សំដី​ទ្រគោះ​ ​ជា​របស់​អសប្បុរស​ ​ក៏​រំលឹក​មនុស្ស​ទាំងនោះ​ ​ដោយ​គាថា​នេះ​ថា​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636865094208285345
ទៅកាន់ទំព័រ៖