ព្រះត្រៃបិដក ភាគ ៥២

​បុគ្គល​អ្នក​និយាយ​កុហក​ ​ឬ​អ្នកណា​ធ្វើ​ហើយ​ ​និយាយ​ថា​ ​ខ្ញុំ​មិន​ធ្វើ​ទេ​ ​រមែង​ចូល​ទៅកាន់​នរក​ ​បុគ្គល​ទាំងពីរ​ពួក​នោះ​ ​ជា​អ្នក​កើតអំពី​មនុស្ស​ ​អ្នកមាន​កម្ម​ដ៏​ថោកទាប​ ​លុះ​លះលោក​នេះ​ទៅ​ហើយ​ ​ជា​អ្នក​ស្មើគ្នា​ ​ក្នុង​លោកខាងមុខ​។​

 [​១០៧​]​ ​មនុស្ស​ទាំងឡាយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ពួក​សមណៈ​ជា​សក្យបុត្តិយ៍​នេះ​ ​ជា​អ្នក​មិន​ធ្វើ​ទេ​ ​អំពើអាក្រក់​ ​សមណៈ​ទាំងនេះ​ ​មិនបាន​ធ្វើ​ទេ​ ​ពួក​សមណៈ​នេះ​ ​ជា​សក្យបុត្តិយ៍​។​ ​សំឡេង​នោះ​ ​មិនបាន​ឋិតនៅ​យូរ​ឡើយ​ ​សំឡេង​នុ៎ះ​ ​ឋិតនៅ​បានតែ​ត្រឹម​ ​៧​ ​ថ្ងៃ​ប៉ុណ្ណោះ​ ​លុះ​កន្លង​ ​៧​ ​ថ្ងៃហើយ​ ​ក៏​សាបសូន្យ​ទៅ​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​ប្រាកដ​មែន​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំឡេង​នុ៎ះ​ ​នឹង​មិន​ឋិតនៅ​យូរ​ឡើយ​ ​លុះ​កន្លង​ ​៧ថ្ងៃហើយ​ ​នឹង​សាបសូន្យ​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សំឡេង​នោះ​ ​សូន្យ​បាត់​ទៅ​ហើយ​។​ ​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636865094497961913
ទៅកាន់ទំព័រ៖