ព្រះត្រៃបិដក ភាគ ៥២
លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ។
ពួកជនអ្នកមិនសង្រួម តែងចាក់ដោតគេដោយវាចា ដូចជា (ទាហានតទល់) កាលចាក់ដំរី ដែលទៅកាន់សង្រ្គាម ដោយសរទាំងឡាយ ភិក្ខុបានឮពាក្យអាក្រក់ ដែលពួកជនដទៃពោលហើយ ជាអ្នកមានចិត្តមិនប្រទូស្ត ហើយគប្បីអត់ទ្រាំបាន។ សូត្រ ទី៨។
[១០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះឧបសេនវង្គន្តបុត្តដ៏មានអាយុ ទៅក្នុងទីស្ងាត់ ហើយសម្ងំនៅ មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា ឱហ្ន៎ អញពេញជាមានលាភ ឱហ្ន៎ អញពេញជាបានល្អ (ព្រោះ) ព្រះមានព្រះភាគ ជាគ្រូអញ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធផង អញក៏បានចេញចាកផ្ទះចូលទៅកាន់ផ្នួស ក្នុងធម្មវិន័យដែលព្រះមានព្រះភាគ ត្រាស់ទុកដោយប្រពៃផង ពួកសព្រហ្មចារីរបស់អញ ជាអ្នកមានសីល មានកល្យាណធម៌ផង អញជាអ្នកធ្វើឲ្យពេញលេញ ក្នុងសីលទាំងឡាយផង អ្នកមានចិត្តតាំងមាំល្អ មានចិត្តមូលនឹង ក្នុងអារម្មណ៍តែមួយផង ជាអរហន្តខីណាស្រពផង អ្នកមានឫទ្ធិច្រើន
ID: 636865094810769805
ទៅកាន់ទំព័រ៖