ព្រះត្រៃបិដក ភាគ ៥២

 ​[​១១៣​]​ ​គ្រានោះ​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​ឃើញ​ធម៌​ហើយ​ ​បាន​ធម៌​ហើយ​ ​ដឹង​ធម៌​ហើយ​ ​ចុះ​កាន់​ធម៌​ស៊ប់​ហើយ​ ​ឆ្លង​សេចក្តី​សង្ស័យ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ ​ដល់​នូវ​ភាព​ក្លៀវក្លា​ ​មិន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​ ​នៃ​ព្រះ​សាស្តា​ ​ហើយ​ក្រោក​ចាកទី​អង្គុយ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​សរសើរ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទេសនា​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ដូច​បុរស​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​របស់​ដែល​បិទបាំង​ ​ពុំ​នោះ​ ​ដូច​គេ​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេង​ ​ពុំ​នោះ​ ​ដូច​គេ​ទ្រោល​ប្រទីប​ប្រេង​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ពួក​អ្នកមាន​ភ្នែក​ឃើញ​រូប​ទាំងឡាយ​ ​ដូច្នោះឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នុ៎ះ​ ​សូម​ដល់​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​សូម​ព្រះមានព្រះភាគ​ ​ចាំទុក​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​សរណៈ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​រៀងទៅ​។​ ​គ្រានោះ​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ត្រេកអរ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​ ​ទើប​ក្រោក​ចាកទី​អង្គុយ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636865096738960091
ទៅកាន់ទំព័រ៖