ព្រះត្រៃបិដក ភាគ ៥២
ធ្វើប្រទក្សិណ ចៀសចេញទៅ។ គ្រានោះ មេគោមានកូនខ្ចី មកបុះសុប្បពុទ្ធកុដ្ឋិ ដែលទើបនឹងចេញទៅមិនយូរប៉ុន្មាន ឲ្យដាច់ចាកជីវិត។ គ្រានោះ ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សុប្បពុទ្ធកុដ្ឋិ ដែលព្រះមានព្រះភាគទ្រង់ពន្យល់ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយដោយធម្មីកថា (ឥឡូវនេះ) សុប្បពុទ្ធកុដ្ឋិនោះស្លាប់ហើយ គតិរបស់គាត់ តើដូចម្តេច បរលោករបស់គាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សុប្បពុទ្ធកុដ្ឋិ ជាបណ្ឌិត បានដឹងធម៌សមគួរតាមធម៌ហើយ មិនបៀតបៀនតថាគត ព្រោះហេតុនៃការសំដែងធម៌ទៀតទេ ម្នាលភិក្ខុទាំងឡាយ សុប្បពុទ្ធកុដ្ឋិ ជាសោតាបន្នបុគ្គល មានសណ្តាប់ឆ្នាប់មិនធ្លាក់ចុះ មានគតិទៀងទាត់ មានសម្ពោធិធម៌ប្រព្រឹត្តទៅខាងមុខ ព្រោះអស់ទៅនៃសញ្ញោជនធម៌ ៣ ប្រការ។
[១១៤] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ ភិក្ខុ ១ រូប ទូលសួរព្រះមានព្រះភាគទៀតថា បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសុប្បពុទ្ធកុដ្ឋិ ជាមនុស្សកំសត់ ជាមនុស្សកំព្រា ជាមនុស្សថោកទាប។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ
ID: 636865097046357673
ទៅកាន់ទំព័រ៖