ព្រះត្រៃបិដក ភាគ ៥២

​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​កើតជា​សេដ្ឋី​បុត្រ​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​ ​សេដ្ឋី​បុត្រ​នោះ​ ​ចេញទៅ​កាន់​ឧទ្យាន​ភូមិ​ ​បានឃើញ​ព្រះ​ត​គរ​សិខី​បច្ចេកពុទ្ធ​ ​ដែល​កំពុង​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​ ​លុះ​ឃើញ​ហើយ​ ​ទើប​សេដ្ឋី​បុត្រ​នោះ​គិតថា​ ​សមណៈ​គំ​លង់​នេះ​ ​ដើរ​ធ្វើអ្វី​ ​ហើយ​ស្តោះ​ទឹកមាត់​ ​ធ្វើ​ដោយ​អាការ​ពេបជ្រាយ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ដោយ​ផល​នៃ​កម្ម​នោះ​ ​សេដ្ឋី​បុត្រ​នោះ​ ​ក៏​ទៅ​ឆេះ​នៅក្នុង​នរក​ ​អស់​ឆ្នាំ​ជាច្រើន​ ​គឺ​អស់​រយ​នៃ​ឆ្នាំ​ជាច្រើន​ ​អស់​ពាន់​នៃ​ឆ្នាំ​ ​និង​សែន​នៃ​ឆ្នាំ​ជាច្រើន​ ​ដោយ​សំណល់​នៃ​ផលកម្ម​នោះ​ ​ទើប​គាត់​កើតមក​ជា​មនុស្ស​កំសត់​ ​មនុស្សកំព្រា​ ​មនុស្ស​ថោកទាប​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​នោះ​ ​បាន​អាស្រ័យ​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​កាន់​យក​សទ្ធា​ដោយ​ប្រពៃ​ ​កាន់​យក​សីល​ដោយ​ប្រពៃ​ ​កាន់​យក​សុតៈ​ដោយ​ប្រពៃ​ ​កាន់​យក​ចាគៈ​ដោយ​ប្រពៃ​ ​កាន់​យក​បញ្ញា​ដោយ​ប្រពៃ​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​នោះ​ ​លុះ​អាស្រ័យ​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ក៏​កាន់​យក​សទ្ធា​ដោយ​ប្រពៃ​ ​កាន់​យក​សីល​ ​ដោយ​ប្រពៃ​ ​កាន់​យក​សុតៈ​ដោយ​ប្រពៃ​ ​កាន់​យក​ចាគៈ​ដោយ​ប្រពៃ​ ​កាន់​យក​បញ្ញា​ ​ដោយ​ប្រពៃ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636865097223167786
ទៅកាន់ទំព័រ៖