ព្រះត្រៃបិដក ភាគ ៥២

​បាន​ជា​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បរិស័ទ​មិន​បរិសុទ្ធ​យ៉ាងនេះ​។​ ​ទើប​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ស្ទង់​មើលចិត្ត​ ​ដោយចិត្ត​របស់​លោក​ ​ហើយ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ចំពោះ​ភិក្ខុសង្ឃ​ទាំងអស់​។​ ​លុះ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បានឃើញ​បុគ្គល​ទ្រុស្តសីល​នោះ​ ​មានធម៌​លាមក​ ​មានមារយាទ​មិនល្អ​ ​គួរឲ្យ​រង្កៀស​ ​មានអំពើ​អាក្រក់​បិទបាំង​ទុក​ ​មិនមែន​ជា​សមណៈ​ ​តែ​ប្តេជ្ញា​ថា​ ​ខ្លួន​ជា​សមណៈ​ ​មិន​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​តែ​ប្តេ​ជា្ញ​ថា​ ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ស្អុយ​ខាងក្នុង​ ​មានចិត្ត​ជោក​ដោយ​រាគៈ​ ​កខ្វក់​ដូច​សម្រាម​ ​អង្គុយ​ក្នុង​កណ្តាល​ភិក្ខុសង្ឃ​ ​លុះ​ឃើញ​ហើយ​ ​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​រក​បុគ្គល​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ ​បុគ្គល​នោះ​ថា​ ​នែ​អាវុសោ​ ​អ្នក​ចូរ​ក្រោក​ចេញ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ទ្រង់​ឃើញ​អ្នក​ហើយ​ ​អ្នក​លែង​បាន​នៅ​រួម​ជាមួយនឹង​ពួក​ភិក្ខុ​ហើយ​។​ ​លំដាប់នោះ​ ​បុគ្គល​នោះ​ក៏​នៅ​ស្ងៀម​។​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​នោះ​ ​បាន​និយាយ​នឹង​បុគ្គល​នោះ​ ​ជា​គំរប់​ពីរ​ដង​ថា​ ​នែ​អាវុសោ​ ​អ្នក​ចូរ​ក្រោក​ចេញ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ទ្រង់​ឃើញ​អ្នក​ហើយ​ ​អ្នក​លែង​បាន​នៅ​រួម​ជាមួយនឹង​ពួក​ភិក្ខុ​ហើយ​។​ ​បុគ្គល​នោះ​ ​នៅ​ស្ងៀម​អស់​វារៈ​ពីរ​ដង​ទៀត​។​ ​ព្រះ​មហា​មោគ្គលា្លន​ដ៏​មាន​អាយុ​ ​បាន​និយាយ​នឹង​បុគ្គល​នោះ​ ​ជា​គំរប់​បីដង​ថា​ ​នែ​អាវុសោ​ ​អ្នក​ចូរ​ក្រោក​ចេញ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ទ្រង់​ឃើញ​អ្នក​ហើយ​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636865098207884109
ទៅកាន់ទំព័រ៖