ព្រះត្រៃបិដក ភាគ ៥២

​អ្នក​លែង​បាន​នៅ​រួម​ជាមួយនឹង​ពួក​ភិក្ខុ​ហើយ​។​ ​បុគ្គល​នោះ​ ​ក៏​នៅ​ស្ងៀម​អស់​វារៈ​ជា​គំរប់​បីដង​។​ ​តពីនោះមក​ ​ព្រះ​មហា​មោគ្គលា្លន​ដ៏​មាន​អាយុ​ ​ចាប់​ដើមដៃ​បុគ្គល​នោះ​ ​ទាញ​ចេញទៅ​ខាងក្រៅ​ស៊ុំទ្វារ​ ​ហើយ​ស៊ក​ខ្ទាស់​គន្លឹស​ ​និង​រនុកទ្វារ​ ​រួច​ចូល​មករ​ក​ព្រះមានព្រះភាគ​វិញ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​នោះ​ ​ខ្ញុំ​ព្រះអង្គ​បាន​បណ្តេញ​ឲ្យ​ចេញទៅ​ហើយ​ ​ឥឡូវនេះ​ ​បរិស័ទ​បរិសុទ្ធ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​បាតិមោក្ខ​ ​ដល់​ពួក​ភិក្ខុ​ឲ្យ​ទាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មោគ្គល្លាន​ ​គួរ​អស្ចារ្យ​ណាស់​ ​ម្នាល​មោគ្គល្លាន​ ​ចំឡែក​ណាស់​ ​មោឃបុរស​នោះ​ ​មិនសមបើ​នឹង​ក្រាញ​នៅ​បង្អង់​ ​ទាល់តែ​គេ​ចាប់​ទាញ​ដៃ​សោះ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​តថាគត​នឹង​ឈប់​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ ​អំពី​កាល​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់​អំពី​នេះ​ ​អ្នក​ទាំងឡាយ​ ​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ ​ដល់​បរិស័ទ​ដែល​មិន​បរិសុទ្ធ​ ​ដោយហេតុ​ណា​ ​ដំណើរ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ទេ​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636865098400815144
ទៅកាន់ទំព័រ៖