ព្រះត្រៃបិដក ភាគ ៥២

 ​[​១១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​មហាសមុទ្រ​ ​មាន​ធម្មតា​ដែល​អស្ចារ្យ​ ​កើត​ចំឡែក​ ​៨​ ​យ៉ាងនេះ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​ ​ធម្មតា​អស្ចារ្យ​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​មាន​ទំនាប​ដោយលំដាប់​ ​មាន​ទី​ជម្រាល​ដោយលំដាប់​ ​មាន​ទី​ទេរ​ដោយលំដាប់​ ​មិនមែន​ចោត​ជ្រៅ​ស្រឡូង​ទៅ​តែម្តង​ ​ដូចជា​អណ្តូង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​មហាសមុទ្រ​ ​ដែល​មាន​ទំនាប​ដោយលំដាប់​ ​មាន​ទី​ជម្រាល​ដោយលំដាប់​ ​មាន​ទី​ទេរ​ដោយលំដាប់​ ​មិនមែន​ចោត​ជ្រៅ​ស្រឡូង​ទៅ​តែម្តង​ ​ដូចជា​អណ្តូង​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​ ​អស្ចារ្យ​ ​កើត​ចំឡែក​ ​ទី១​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មហាសមុទ្រ​មាន​ទឹក​តាំងនៅ​នឹងជា​ធម្មតា​ ​មិនដែល​ឡើង​ ​ឬ​ជោរ​ហួស​ច្រាំង​ទៅ​បានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​ ​ដែល​មាន​ទឹក​តាំងនៅ​នឹងជា​ធម្មតា​ ​មិនដែល​ឡើង​ ​ឬ​ជោរ​ហួស​ច្រាំង​ទៅ​បាន​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​ ​អស្ចារ្យ​ ​កើត​ចំឡែក​ ​ទី២​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636865098621807784
ទៅកាន់ទំព័រ៖