ព្រះត្រៃបិដក ភាគ ៥២

 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មហាសមុទ្រ​ ​មិនដែល​មាន​សាកសព​ស្លាប់​នៅ​រួម​បានទេ​ ​បើ​សាកសព​ស្លាប់​ណា​ ​មាន​ក្នុង​មហាសមុទ្រ​ ​រលក​តែង​បន្សាត់​សាកសព​ស្លាប់​នោះ​ ​ទៅ​រក​ច្រាំង​ ​ផាត់​ឡើង​ទៅលើគោក​មួយរំពេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​មហាសមុទ្រ​ ​មិនដែល​មាន​សាកសព​ស្លាប់​នៅ​រួម​បាន​ ​បើ​សាកសព​ស្លាប់​ណា​ ​មាន​ក្នុង​មហាសមុទ្រ​ ​រលក​តែង​បន្សាត់​សាកសព​ស្លាប់​នោះ​ ​ទៅ​រក​ច្រាំង​ ​ផាត់​ឡើង​ទៅលើគោក​ ​មួយរំពេច​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​ ​អស្ចារ្យ​ ​កើត​ចំឡែក​ ​ទី៣​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ទន្លេធំ​ ​ៗ​ ​ទាំងឡាយ​ណាមួយ​ ​ដូច​ទន្លេ​គង្គា​ ​យមុនា​ ​អចិរ​វតី​ ​សរភូ​ ​មហី​ ​ទន្លេ​ទាំងនោះ​ ​កាលបើ​ហូរ​ទៅដល់​មហាសមុទ្រ​ហើយ​ ​តែង​លះបង់​នាម​ ​និង​គោត្រ​ដើម​ ​(​របស់​ខ្លួន​)​ ​ដល់​នូវ​កិរិយា​រាប់បញ្ចូល​ថា​ ​មហាសមុទ្រ​តែ​ម្យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទន្លេធំ​ ​ៗ​ ​ទាំងឡាយ​ណាមួយ​ ​ដូចជា​ទន្លេ​គង្គា​ ​យមុនា​ ​អចិរ​វតី​ ​សរភូ​ ​មហី​ ​ទន្លេ​ទាំងនោះ​ ​កាលបើ​ហូរ​ទៅដល់​មហាសមុទ្រ​ហើយ​ ​តែង​លះបង់​នាម​ ​និង​គោត្រ​ ​ដើម​ ​(​របស់​ខ្លួន​)​ ​ដល់​នូវ​កិរិយា​រាប់បញ្ចូល​ថា​ ​មហាសមុទ្រ​តែ​ម្យ៉ាង​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​ ​អស្ចារ្យ​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636865098849270794
ទៅកាន់ទំព័រ៖