ព្រះត្រៃបិដក ភាគ ៥២

​កើត​ចំឡែក​ ​ទី៤​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ទឹកទន្លេ​ទាំងឡាយ​ណាមួយ​ក្នុង​លោក​ ​ដែល​ហូរ​គគាច​ ​ទៅ​រកម​ហាស​មុទ្រ​ក្តី​ ​ធារទឹក​ភ្លៀង​ទាំងឡាយ​ណា​ ​ដែល​ធ្លាក់ចុះ​មក​ចាក​អាកាស​ក្តី​ ​មហាសមុទ្រ​ ​ក៏​មិន​ប្រាកដជា​ស្រក​ ​ឬ​ពេញ​ ​ដោយ​ទឹកទន្លេ​ ​និង​ធារទឹក​ភ្លៀង​នោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទឹកទន្លេ​ទាំងឡាយ​ណាមួយ​ក្នុង​លោក​ ​ដែល​ហូរ​ទៅ​រកម​ហាស​មុទ្រ​ក្តី​ ​ធារទឹក​ភ្លៀង​ទាំងឡាយ​ណា​ ​ដែល​ហូរ​ធ្លាក់ចុះ​មក​ចាក​អាកាស​ក្តី​ ​មហាសមុទ្រ​ ​ក៏​មិន​ប្រាកដជា​ស្រក​ ​ឬ​ពេញដោយ​ទឹកទន្លេ​ ​និង​ធារទឹក​ភ្លៀង​ទាំងនោះ​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​ ​អស្ចារ្យ​ ​កើត​ចំឡែក​ ​ទី៥​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មហាសមុទ្រ​ ​មាន​រស​តែមួយ​ ​គឺ​រសប្រៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​ ​មាន​រស​តែមួយ​ ​គឺ​រសប្រៃ​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​ ​អស្ចារ្យ​ ​កើត​ចំឡែក​ ​ទី៦​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​ ​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636865099111235777
ទៅកាន់ទំព័រ៖