ព្រះត្រៃបិដក ភាគ ៥២

 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មហាសមុទ្រ​ ​មាន​រតនៈ​ច្រើនយ៉ាង​ ​មិនមែន​មាន​រតនៈ​តែ​ម្យ៉ាង​ទេ​ ​ឯ​រតនៈ​ទាំងនេះ​ ​ដែល​មាន​ក្នុង​មហាសមុទ្រ​នោះ​ ​គឺ​កែវ​មុក្តា​ ​កែវមណី​ ​កែវ​ពៃទូរ្យ​ ​ស័ង្ខ​ ​សិលា​ ​កែ​វប្រ​ពាឡ​ ​ប្រាក់​ ​មាស​ ​កែវ​ក្រហម​ ​(​ត្បូងទទឹម​)​ ​និង​កែវ​មរ​កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​ ​មាន​រតនៈ​ច្រើនយ៉ាង​ ​មិនមែន​មាន​រតនៈ​តែ​ម្យ៉ាង​ទេ​ ​ឯ​រតនៈ​ទាំងនេះ​ ​ដែល​មាននៅ​ក្នុង​មហាសមុទ្រ​នោះ​គឺ​ ​កែវ​មុក្តា​ ​កែវមណី​ ​កែវ​ពៃទូរ្យ​ ​ស័ង្ខ​ ​សិលា​ ​កែ​វប្រ​ពាឡ​ ​ប្រាក់​ ​មាស​ ​កែវ​ក្រហម​ ​និង​កែវ​មរ​កដ​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​ ​អស្ចារ្យ​ ​ដែល​កើត​ចំឡែក​ ​ទី៧​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មហាសមុទ្រ​ ​ជាទី​នៅ​អាស្រ័យ​នៃ​ពួក​សត្វ​ធំៗ​ ​ជាច្រើន​ ​ពួក​សត្វ​ធំៗ​ ​ទាំងនេះ​ ​ក្នុង​មហាសមុទ្រ​នោះ​គឺ​ ​ត្រី​ឈ្មោះ​តិមិ​ ​ឈ្មោះ​តិ​មិង្គល​ ​ឈ្មោះ​តិ​មិតិ​មិង្គល​ ​និង​ពួក​អសុរ​ ​នាគ​ ​គន្ធព្វ​ ​ដែល​មាន​អត្តភាព​ ​១​ ​រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព​ ​២​ ​រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព​ ​៣​ ​រយ​យោជន៍​ខ្លះ​ ​មាន​អត្ថ​ភាព​ ​៤​ ​រយ​យោជន៍​ខ្លះ​ ​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636865099403952520
ទៅកាន់ទំព័រ៖