ព្រះត្រៃបិដក ភាគ ៥២
មានអត្តភាព ៥ រយយោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំទាំងនេះ ក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល ឈ្មោះតិមិតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១ រយយោជន៍ខ្លះ មានអត្តភាព ២ រយយោជន៍ខ្លះ មានអត្តភាព ៣ រយយោជន៍ខ្លះ មានអត្តភាព ៤ រយយោជន៍ខ្លះ មានអត្តភាព ៥ រយយោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ ដែលកើតចំឡែក ទី៨ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ធម្មតា អស្ចារ្យ ដែលកើតចំឡែកទាំង ៨ ប្រការនេះ តែងមានក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយក្នុងមហាសមុទ្រ។
[១១៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានសភាពអស្ចារ្យ ដែលកើតចំឡែក ៨ ប្រការ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរ រីករាយ ក្នុងធម្មវិន័យនេះ ដូចមហាសមុទ្រដែរ។ សភាពអស្ចារ្យ ដែលកើតចំឡែក ៨ ប្រការ តើដូចម្តេច។
ID: 636865099616174658
ទៅកាន់ទំព័រ៖