ព្រះត្រៃបិដក ភាគ ៥២
នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី២ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។
ម្នាលភិក្ខុទំាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យរង្កៀស មានអំពើអាក្រក់បិទបំាំងទុក មិនមែនជាសមណៈ តែប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថាជាអ្នកប្រព្រត្តឹធម៌ដ៏ប្រសើរ ស្អុយខាងក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃមិននៅរួមជាមួយបុគ្គលនោះទេ សង្ឃប្រជុំគ្នានំាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ បើទុកជាអង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃពិតមែន ប៉ុន្តែបុគ្គលនោះ ឈ្មោះថា នៅឆ្ងាយអំពីសង្ឃ ចំណែកសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយអំពីបុគ្គលនោះ ដូចមហាសមុទ្រ មិននៅរួមជាមួយសាកសពស្លាប់ទេ បើសាកសពស្លាប់ណាមួយ ដែលមានក្នុងមហាសមុទ្រ មហាសមុទ្រតែងបន្សាត់សាកសពនោះ ទៅរកច្រំាំង ផាត់ឡើងទៅលើគោកមួយរំពេច ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យរង្កៀស បិទបំាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ តែប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយខាងក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម
ID: 636865100057039874
ទៅកាន់ទំព័រ៖