ព្រះត្រៃបិដក ភាគ ៥២
សង្ឃមិននៅរួមជាមួយបុគ្គលនោះ សង្ឃតែងប្រជុំគ្នា នាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ បើទុកជាអង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃពិតមែន ប៉ុន្តែបុគ្គលនោះ ឈ្មោះថា នៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយអំពីបុគ្គលនោះ ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី៣ ក្នុងធម្មវិន័យនេះ ដែលភិក្ខុទាំងឡាយ ឃើញហើយ តែងត្រេកអរក្នុងធម្មវិន័យនេះ។
ម្នាលភិក្ខុទាំងឡាយ វណ្ណៈ ៤ ពួកនេះ គឺខត្តិយៈ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ វណ្ណៈទាំងនោះ ចេញចាកផ្ទះមកបួស ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូល ថាជាសមណសក្យបុត្តិយ៍តែម្យ៉ាង ដូចទន្លេធំ ៗ ទាំងឡាយគឺ ទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់មហាសមុទ្រហើយ តែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូលថាជាមហាសមុទ្រតែម្យ៉ាង ដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ វណ្ណៈទាំង ៤ ពួកគឺ ខត្តិយៈ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ វណ្ណៈទាំងនោះ ចេញចាកផ្ទះមកបួស ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ក៏រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូល ថាជាសមណសក្យបុត្តិយ៍តែម្យ៉ាង ដោយសភាពណា
ID: 636865100278342532
ទៅកាន់ទំព័រ៖