ព្រះត្រៃបិដក ភាគ ៥២

​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មវិន័យ​នេះ​ ​មាន​រតនៈ​ច្រើនយ៉ាង​ ​មិនមែន​មានត្រឹមតែ​មួយ​ប៉ុណ្ណោះទេ​ ​រតនៈ​នេះ​ ​ក្នុង​ធម្មវិន័យ​នោះ​គឺ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​សម្ម​ប្ប​ធាន​ ​៤​ ​ឥទ្ធិបាទ​ ​៤​ ​ឥន្រ្ទិយ​ ​៥​ ​ពល​ ​៥​ ​ពោជ្ឈង្គ​ ​៧​ ​និង​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ដូច​មហាសមុទ្រ​ ​ដែល​មាន​រតនៈ​ច្រើនយ៉ាង​ ​មិនមែន​មានតែ​មួយ​ទេ​ ​រតនៈ​ទាំងនេះ​ ​ក្នុង​មហាសមុទ្រ​នោះ​គឺ​ ​កែវ​មុក្តា​ ​កែវមណី​ ​កែវ​ពៃទូរ្យ​ ​ស័ង្ខ​ ​សិលា​ ​កែ​វប្រ​ពាឡ​ ​ប្រាក់​ ​មាស​ ​កែវ​ក្រហម​ ​និង​កែវ​មរ​កដ​ ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មវិន័យ​នេះ​ ​មាន​រតនៈ​ច្រើនយ៉ាង​ ​មិនមែន​មានត្រឹមតែ​មួយ​ទេ​ ​រតនៈ​ទាំងនេះ​ ​ក្នុង​ធម្មវិន័យ​នោះ​គឺ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​សម្ម​ប្ប​ធាន​ ​៤​ ​ឥទ្ធិបាទ​ ​៤​ ​ឥន្រ្ទិយ​ ​៥​ ​ពល​ ​៥​ ​ពោជ្ឈង្គ​ ​៧​ ​និង​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ដោយ​សភាព​ណា​ ​នេះ​ជាស​ភាព​អស្ចារ្យ​ ​ដែល​កើត​ចំឡែក​ទី​ ​៧​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មវិន័យ​នេះ​ ​ជាទី​នៅ​អាស្រ័យ​ ​នៃ​ពួក​បុគ្គល​ធំ​ ​ៗ​ ​ជាច្រើន​ ​បុគ្គល​ទាំងនេះ​ ​ក្នុង​ធម្មវិន័យ​នោះ​គឺ​ ​សោតាបន្ន​បុគ្គល​ ​និង​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​សោតាបត្តិផល​ ​សកទាគាមិ​បុគ្គល​ ​និង​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​សកទាគាមិផល​ ​អនាគាមិ​បុគ្គល​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636865100751479594
ទៅកាន់ទំព័រ៖