ព្រះត្រៃបិដក ភាគ ៥២

​និង​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​អនាគាមិផល​ ​ព្រះអរហន្ត​ ​និង​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​អរហត្តផល​ ​ដូចជា​មហាសមុទ្រ​ ​ជាទី​នៅ​អាស្រ័យ​ ​នៃ​ពួក​សត្វ​ធំ​ ​ៗ​ ​ជាច្រើន​ ​ឯ​ពួក​សត្វ​ទាំងនេះ​ ​ក្នុង​មហាសមុទ្រ​នោះ​គឺ​ ​ត្រី​ឈ្មោះ​តិមិ​ ​ឈ្មោះ​តិ​មិង្គល​ ​ឈ្មោះ​តិ​មិតិ​មិង្គល​ ​និង​ពួក​អសុរ​ ​នាគ​ ​គន្ធព្វ​ ​ដែល​មាន​អត្តភាព​ ​១​ ​រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព​ ​២​ ​រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព​ ​៣​ ​រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព​ ​៤​ ​រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព​ ​៥​ ​រយ​យោជន៍​ខ្លះ​ ​ដែល​មាននៅ​ក្នុង​មហាសមុទ្រ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មវិន័យ​នេះ​ ​ជាទី​នៅ​អាស្រ័យ​នៃ​ពួក​បុគ្គល​ធំ​ ​ៗ​ ​ជាច្រើន​ ​បុគ្គល​ទាំងនេះ​ ​ក្នុង​ធម្មវិន័យ​នោះ​គឺ​ ​សោតាបន្ន​បុគ្គល​ ​និង​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​សោតាបត្តិផល​ ​សកទាគាមិ​បុគ្គល​ ​និង​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​សកទាគាមិផល​ ​អនាគាមិ​បុគ្គល​ ​និង​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​អនាគាមិផល​ ​ព្រះអរហន្ត​ ​និង​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​អរហត្តផល​ ​ដោយ​សភាព​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​ភាព​អស្ចារ្យ​ ​ដែល​កើត​ចំឡែក​ទី​ ​៨​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ក្នុង​ធម្មវិន័យ​នេះ​។​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636865100959021465
ទៅកាន់ទំព័រ៖