ព្រះត្រៃបិដក ភាគ ៥២
ម្នាលភិក្ខុទាំងឡាយ នេះឯងហើយដែលហៅថា សភាពអស្ចារ្យ ដែលកើតចំឡែក ៨ ប្រការ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ភិក្ខុត្រូវអាបត្តិហើយ បិទបាំងអាបត្តិទុក រមែងត្រូវអាបត្តិថ្មីដទៃទៀត ភិក្ខុត្រូវអាបត្តិហើយ បើកអាបត្តិ មិនត្រូវអាបត្តិដទៃទៀត ព្រោះហេតុនោះ ភិក្ខុ (ណាមួយ) ត្រូវអាបត្តិ ដែលបិទបាំងហើយ ភិក្ខុ (នោះ) ត្រូវតែបើកអាបត្តិចេញ កាលបើយ៉ាងនេះ ទើបមិនត្រូវអាបត្តិនោះទៀត។ សូត្រ ទី៥។
[១១៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅលើភ្នំឈ្មោះបវត្តៈ ទៀបក្រុងឈ្មោះកុរុរឃរៈ ក្នុងអវន្តិជនបទ។ សម័យនោះ ឧបាសកឈ្មោះសោណកុដិកណ្ណៈ
(១) ជាឧបដ្ឋាក របស់ព្រះមហាកច្ចានៈដ៏មានអាយុ។ វេលានោះ ឧបាសកឈ្មោះសោណកុដិកណ្ណៈ នៅក្នុងទីស្ងាត់
(១) អ្នកពាក់គ្រឿងប្រដាប់ត្រចៀក មានតម្លៃមួយកោដិ បានជាគេហៅថា កុដិកណ្ណៈ។ អដ្ឋកថា។
ID: 636865101368924910
ទៅកាន់ទំព័រ៖