ព្រះត្រៃបិដក ភាគ ៥២

 បើ​នរជន​ពោល​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​សូម្បី​ច្រើន​ ​តែ​ជា​អ្នក​ប្រមាទ​ ​មិន​ធ្វើតាម​ពាក្យ​នោះ​ ​រមែង​ជា​អ្នក​មិន​មាន​ចំណែក​សាមញ្ញ​ផល​ឡើយ​ ​ដូច​អ្នករក្សា​គោ​ ​កាល​រាប់​គោ​ប្រគល់ឲ្យ​អ្នកដទៃ​ហើយ​ ​(​ជា​អ្នក​មិនបាន​បរិភោគ​នូវ​បញ្ច​គោរស​)​ ​ដូច្នោះឯង​។​ ​បើ​នរជន​ពោល​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​សូម្បី​បន្តិចបន្តួច​ ​តែ​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​សមគួរ​ដល់​ធម៌​ ​បាន​លះបង់​រាគៈ​ ​ទោសៈ​ ​និង​មោហៈ​ ​ជា​អ្នកដឹង​នូវ​ធម៌​ ​ដែល​គួរ​កំណត់​តាម​ហេតុ​ ​មានចិត្ត​ដក​ផុត​អំពី​សេចក្តី​សៅហ្មង​ ​មិន​មាន​សេចក្តី​ប្រកាន់​មាំ​ ​ក្នុង​លោក​នេះ​ ​និង​លោកខាងមុខ​ ​នរជន​នោះ​ ​រមែង​ជា​អ្នក​បាន​ចំណែក​សាមញ្ញ​ផល​។​

​ចប់​ ​យមក​វគ្គ​ ​ទី១​។​


​ធម្មបទគាថា​ ​អប្បមាទ​វគ្គ​ ​ទី២​ ​


 [​១២​]​ ​សេចក្តី​មិន​ប្រមាទ​(​១​)​ ​ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លាប់​(​២​)​ ​សេចក្តី​ប្រមាទ​ ​ជា​ផ្លូវ​នៃ​សេចក្តី​ស្លាប់​ ​ជន​ទាំងឡាយ​ ​ដែល​មិន​ប្រមាទ​ហើយ​(​៣​)​ ​ឈ្មោះថា​ ​មិន​ស្លាប់​ ​ជន​ទាំងឡាយ​ ​ដែល​ប្រមាទ​ហើយ​ ​ទុកដូចជា​មនុស្ស​ស្លាប់​ទៅ​ហើយ​។​ ​ពួក​បណ្ឌិត​ ​បាន​ជ្រាប​នូវ​ដំណើរ​នេះ​ដោយ​ប្លែក​គ្នា​ ​(​ទើប​ឋិតនៅ​)​ ​ក្នុង​សេចក្តី​មិន​ប្រមាទ​
​(​១​)​ ​បាន​ដល់​ការ​ប្រុងប្រយ័ត្ន​ ​ពាក្យ​នេះ​ ​ជា​ឈ្មោះ​ស្មារតី​ ​ដែល​បាន​តាំង​ប្រុង​ជានិច្ច​។​ ​(​២​)​ ​ពាក្យ​ថា​ ​មិន​ស្លាប់​នេះ​ ​ជា​ឈ្មោះ​ព្រះនិព្វាន​ ​ព្រោះ​ព្រះនិព្វាន​ ​មិន​មាន​ចាស់​ ​មិន​មាន​ស្លាប់​។​ ​(​៣​)​ ​បាន​ដល់​ការ​មិន​ប្រុងប្រយ័ត្ន​ ​ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ការ​លះបង់​ស្មារតី​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636864794821051374
ទៅកាន់ទំព័រ៖