ព្រះត្រៃបិដក ភាគ ៥២

​ពួន​សម្ងំ​ ​កើត​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​លោកម្ចាស់​មហា​ក​ច្ចា​នៈ​សំដែងធម៌​ដោយ​អាការ​ណា​ ​បុគ្គល​ដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​នោះ​ ​ឲ្យ​បរិបូណ៌​ ​បរិសុទ្ធ​ពេញលេញ​ ​ដូចជា​ស័ង្ខ​ដែល​ដុសខាត់​ហើយ​ ​(​ដោយ​អាការ​នោះ​)​ ​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​មានតែ​អញ​ ​កោរសក់​ ​និង​ពុកមាត់​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​គ្រានោះ​ ​ឧបាសក​ឈ្មោះ​សោ​ណ​កុដិ​ក​ណ្ណៈ​ ​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​មហា​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ឧបាសក​ឈ្មោះ​សោ​ណ​កុដិ​ក​ណ្ណៈ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ក្នុង​ទីនេះ​ ​ខ្ញុំ​ព្រះករុណា​នៅក្នុង​ទីស្ងាត់​ ​ពួន​សម្ងំ​ ​កើត​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​លោកម្ចាស់​មហា​ច្ចា​នៈ​ ​តែង​សំដែងធម៌​ ​ដោយ​អាការ​ណា​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​នេះ​ ​ឲ្យ​បរិបូណ៌​ ​បរិសុទ្ធ​ ​ពេញលេញ​ ​ដូចជា​ស័ង្ខ​ដែល​ដុត​ខាត់​ហើយ​ ​(​ដោយ​អាការ​នោះ​)​ ​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​មានតែ​អញ​ ​កោរសក់​ ​និង​ពុកមាត់​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​មហា​ក​ច្ចា​នៈ​ ​បំបួស​ខ្ញុំ​ឲ្យ​ទាន​។​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636865101580537013
ទៅកាន់ទំព័រ៖