ព្រះត្រៃបិដក ភាគ ៥២
ការប្រុងប្រៀបនឹងបួសរបស់ឧបាសកឈ្មោះសោណកុដិកណ្ណៈ ក៏អាក់ខានទៅ អស់វារៈពីរដង។ ឧបាសកឈ្មោះសោណកុដិកណ្ណៈ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះ អស់វារៈ ៣ ដងថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ ដូចជាស័ង្ខដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ឧបាសកឈ្មោះសោណកុដិកណ្ណៈ ចូលទៅរកមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំមហាកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ជាគំរប់ ៣ ដង។ លុះឧបាសកឈ្មោះសោណកុដិកណ្ណៈ អង្គុយក្នុងទីសមគួរហើយ ពិតថេរវាចាមហាកច្ចានៈដ៏មានអាយុដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំនៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ ដោយអាការណា
ID: 636865102199082392
ទៅកាន់ទំព័រ៖