ព្រះត្រៃបិដក ភាគ ៥២

​លំដាប់នោះ​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​និយាយ​ពាក្យ​នេះ​ ​នឹង​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​អម្បាញ់មិញ​នេះ​ ​ខ្ញុំ​ព្រះករុណា​ ​នៅក្នុង​ទីស្ងាត់​ ​ពួន​សម្ងំ​ ​កើត​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​អញ​មិនដែល​ឃើញ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​នោះ​ ​ក្នុង​ទី​ចំពោះមុខ​សោះ​ ​អញ​គ្រាន់តែ​ឮ​ថា​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​នោះ​ ​មាន​សភាព​ដូច្នេះ​ខ្លះ​ ​ៗ​ ​ប្រសិនបើ​ ​ព្រះ​ឧបជ្ឈាយ៍​អនុញ្ញាត​អញ​ ​ៗ​ ​គួរតែ​ទៅ​គាល់​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​តប​ថា​ ​នែ​សោ​ណៈ​ ​ប្រពៃ​ណាស់​ ​ប្រពៃ​ណាស់​ ​ម្នាល​សោ​ណៈ​ ​លោក​ចូរ​ទៅ​គាល់​ព្រះមានព្រះភាគ​អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ​ចុះ​ ​ម្នាល​សោ​ណៈ​ ​លោក​នឹង​ឃើញ​ព្រះមានព្រះភាគ​នោះ​ ​ជាទី​ជ្រះថ្លា​ ​គួរឲ្យ​ជ្រះថ្លា​ ​មាន​ឥន្រ្ទិយ​ស្ងប់​ ​មាន​ព្រះទ័យ​ស្ងប់​ ​ដល់​នូវ​ការ​ស្ងប់​ ​និង​ការ​ទូន្មាន​ដ៏​ឧត្តម​ ​បាន​ទូន្មាន​ ​គ្រប់គ្រង​ ​មាន​ឥន្រ្ទិយ​សង្រួម​ហើយ​ ​ជា​ព្រះពុទ្ធ​ដ៏​ប្រសើរ​ ​លុះ​ឃើញ​ហើយ​ ​ចូរ​ថ្វាយបង្គំ​ព្រះ​បាទា​របស់​ព្រះមានព្រះភាគ​ដោយ​ត្បូង​ ​តាម​ពាក្យ​បណ្តាំ​របស់ខ្ញុំ​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636865102619096416
ទៅកាន់ទំព័រ៖