ព្រះត្រៃបិដក ភាគ ៥២

រីករាយ​ក្នុង​សេចក្តី​មិន​ប្រមាទ​ ​បណ្ឌិត​ទាំងនោះ​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ធម៌​ជា​គោចរ​(​១​)​ ​នៃ​អរិយបុគ្គល​ទាំងឡាយ​ ​មានការ​ពិនិត្យ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ជាប់​តគ្នា​ ​មាន​សេចក្តី​ប្រឹងប្រែង​មាំមួន​ជានិច្ច​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​តែង​ប៉ះពាល់​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេមក្សាន្ត​ចាក​យោ​គៈ​ ​ជា​គុណជាត​ដ៏​ប្រសើរ​បំផុត​។​ ​
 យស​(​២​)​ ​តែង​ចំរើន​កុះករ​ ​ដល់​បុគ្គល​អ្នកមាន​សេចក្តី​ប្រឹងប្រែង​ ​មានស្មារតី​ ​មានការ​ងារ​ស្អាត​ ​(​ឥត​ទោស​)​ ​ជា​អ្នក​ពិចារណា​ ​រួចហើយ​ទើប​ធ្វើ​ ​ជា​អ្នក​សង្រួម​ ​រស់នៅ​ដោយ​ធម៌​ ​មិន​មាន​សេចក្តី​ប្រមាទ​។​ ​
 ​អ្នកប្រាជ្ញ​ ​គប្បី​សាង​កោះ​ ​គឺ​អរហត្តផល​ ​ជា​កោះ​ដែល​ជំនន់​ ​គឺ​កិលេស​ជន់​ពន្លិច​មិនបាន​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ផង​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ផង​ ​ដោយ​ការ​សង្រួម​ក្នុង​ចតុប្បារិសុទ្ធិ​សីល​ផង​ ​ដោយ​ការ​ទូន្មាន​ឥន្ទ្រិយ​ផង​។​
 ពួក​ជនពាល​អប្ប​ឥត​ប្រាជ្ញា​ ​តែង​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ប្រមាទ​ ​ចំណែក​អ្នកប្រាជ្ញ​ ​រមែង​រក្សាទុក​នូវ​សេចក្តី​មិន​ប្រមាទ​ ​ដូច​ទ្រព្យ​យ៉ាង​ប្រសើរ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​កុំ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ប្រមាទ​ ​ចូរ​កុំ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​រីករាយ​ ​ត្រេកអរ​ក្នុង​កាម​ឡើយ​ ​ដ្បិត​បុគ្គល​អ្នក​មិន​ប្រមាទ​ ​ខំ​សង្កេត​ពិនិត្យ​ ​រមែង​បាន​សេចក្តី​សុខ​ដ៏​ទូលាយ​។​
​(​១​)​ ​ពោធិបក្ខិយធម៌​ ​៣៧​ ​និង​លោកុត្តរធម៌​ ​៩​ ​ហៅថា​ ​គោចរ​នៃ​អរិយៈ​។​ ​(​២​)​ ​ភាពជា​ធំ​ ​ភោគ​សម្បត្តិ​ ​សេចក្តី​រាប់អាន​ ​កិត្តិសព្ទ​ដ៏​ពីរោះ​ ​គុណ​ទាំងនេះ​ ​រួម​ហៅថា​ ​យស​។​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636864795457907800
ទៅកាន់ទំព័រ៖