ព្រះត្រៃបិដក ភាគ ៥២
គោតមកចេតិយ
(១) ជាទីត្រេកអរ សត្តម្ពចេតិយ
(២) ជាទីត្រេកអរ ពហុបុត្តចេតិយ
(៣) ជាទីត្រេកអរ សារន្ទចេតិយ
(៤) ជាទីត្រេកអរ បាវាលចេតិយ
(៥) ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ យ៉ាង ដែលបុគ្គលណាមួយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រាព្ធល្អហើយ បុគ្គលនោះ កាលបើប្រាថ្នានឹងឋិតនៅអស់អាយុកប្ប
(៦) ឬលើសពីអាយុកប្បទៅក៏បាន ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ តថាគត ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសអំពីអាយុកប្បទៅក៏បាន។
(១) ហៅតាមឈ្មោះយក្សដែរ។ (២) ហៅតាមព្រះរាជធីតា ទាំង៧អង្គ របស់ស្តេចក្នុងដែនកាសី ព្រះនាមកិកិស្សៈ នាងមានសេចក្តីសង្វេគ ទើបចេញពីក្រុងរាជគ្រឹះ ទៅតាំងព្យាយាមត្រង់ទីណា ទីនោះទើបហៅថា សត្តម្ពចេតិយ តមក។ (៣) ត្រង់ទីនោះ មានដើមជ្រៃធំមួយដើម មានដើមជ្រៃតូចជាបរិវារ មានទេវតារក្សាដើមជ្រៃនោះ មនុស្សប្រាថ្នាកូនប្រុសស្រី តែងទៅបួងសួងត្រង់ដើមជ្រៃនោះ ទើបហៅថា ពហុបុត្តចេតិយ។ (៤) ហៅតាមឈ្មោះយក្ស។ (៥) ហៅតាមឈ្មោះយក្ស។ អដ្ឋកថា។ (៦) ពាក្យថា អាយុកប្បនេះ សំដៅយកកំណត់អាយុរបស់មនុស្ស តាមជំនាន់ជួរអាយុច្រើនតិច។ អដ្ឋកថា។
ID: 636865105480750093
ទៅកាន់ទំព័រ៖