ព្រះត្រៃបិដក ភាគ ៥២
កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសអំពីអាយុកប្បទៅក៏បាន។ កាលព្រះមានព្រះភាគ ធ្វើនិមិត្តដ៏ឱឡារិក ធ្វើឱភាសដ៏ឱឡារិកយ៉ាងនេះ ព្រះអានន្ទដ៏មានអាយុ មិនអាចយល់បាន ទាំងមិនបានអារាធនាព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គឋិតនៅអស់អាយុកប្ប សូមព្រះសុគតឋិតនៅអស់អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយឲ្យទាន ដូច្នេះឡើយ ព្រោះត្រូវមារគ្របសង្កត់ចិត្ត។ ព្រះមានព្រះភាគ ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីត្រេកអរ សត្តម្ពចេតិយ ជាទីត្រេកអរ ពហុបុត្តចេតិយ ជាទីត្រេកអរ សារន្ទចេតិយ ជាទីត្រេកអរ បាវាលចេតិយ ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ ដែលបុគ្គលណា ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ
ID: 636865105889083448
ទៅកាន់ទំព័រ៖